សេចក្តីជូនដំណឹងសម្រាប់សារព័ត៌មាន ស្តីពីជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ ឯកឧត្តម SUZUKI Hideo, ឧបការីរដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន
 

  • ភាសាខ្មែរ »

ព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល ជួបពិភាក្សាការងារជាមួយឯកឧត្តម SUZUKI Hideo ឧបការីរដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិនៃក្រសួងការបរទេសជប៉ុន ក្នុងខណៈដែលឯកឧត្តមមកបំពេញទស្សនកិច្ចការងារនៅ ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនៃជំនួបពិភាក្សានេះ ឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញចូលរួមផងដែរ ។

[ ទាញយកឯកសារ ... ]