សេចក្តីប្រកាសព័ត៌មាន
 

  • ភាសាខ្មែរ »

អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពីបរិយាកាសវិនិយោគនៅកម្ពុជា, នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនសហគ្រាសដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធអប្បបរមា ១% ចំពោះគ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានបំពេញកាតព្វកិច្ចសារពើពន្ធត្រឹមត្រូវក្នុងគោលបំណងទាក់ទាញ និងលើកទឹកចិត្តដល់វិនិយោគិនដែលប្រកបអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា។