វេទិកាស្តីពី “មុខងារនីតិកម្មនិងការងារកែទម្រង់របស់រាជរដ្ឋាភិបាល”
 

  • ភាសាខ្មែរ »

ក្នុងរយៈពេលមួយថ្ងៃពេញនាថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩, នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងមហាផ្ទៃ, ក្រសួងផែនការ, ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ បានរៀបចំវេទិកាស្តីពី “មុខងារនីតិកម្មនិងការងារកែទម្រង់របស់រាជរដ្ឋាភិបាល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបិទបញ្ចប់វេទិកាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

[ ទាញយកឯកសារ ... ]