សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំស្តីពីឯកសារទស្សនាទានសម្រាប់ការបង្កើតសាជីវកម្មធានាឥណទាននៅកម្ពុជា
 

  • ភាសាខ្មែរ »

នៅរសៀលថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៣:០០ នាទីរសៀល, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំស្តីពី “ការរៀបចំឯកសារទស្សនាទានសម្រាប់ការបង្កើតសាជីវកម្មធានាឥណទាន (Credit Guarantee) នៅកម្ពុជា” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមន្ត្រីជំនាញការអន្តរជាតិ ផងដែរ ។


[ ទាញយកឯកសារ ... ]