សេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបន្តពិនិត្យដោះស្រាយបញ្ហារបស់វិស័យឯកជន
 

  • ភាសាខ្មែរ »

នៅព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, វេទិការាជរដ្ឋាភិបាលផ្នែកឯកជន មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) ក្នុងគោលបំណងបន្តពិនិត្យ ដោះស្រាយបញ្ហាដែលបានលើកឡើងដោយវិស័យឯកជន ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាសហប្រធានក្រុម “ឃ” ជាមួយនិង ឯកឧត្តម Bretton G. Scaironi សហប្រធានក្រុម “ឃ” (ខាងផ្នែកឯកជន) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័ន ជាសហសេវិកទាំងផ្នែករាជរដ្ឋាភិបាល និង ទាំងវិស័យឯកជន ព្រមទាំងតំណាងសភា-ពាណិជ្ជកម្មកម្ពុជាផងដែរ ។


[ ទាញយកឯកសារ ... ]