កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី ១៥
 

  • ភាសាខ្មែរ »

ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, នាល្ងាចថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី ១៥ តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយឯកឧត្តម ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។


[ ទាញយកឯកសារ ... ]