សេចក្ដី​ប្រកាស​ព័ត៌មាន
Minister's Press Release


  • ខ្មែរ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
នារសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨, ឆ្លៀតក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម Deng Boqing អនុប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨, ឯកឧត្តមអនុប្រធាន និងគណ:ប្រតិភូចិន បានចូលជួប សម្តែងការគួរសម ពិភាក្សាការងារជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ New

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 14, 2018

  • ខ្មែរ

កិច្ចជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Phillippe BAUDRY ទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នាកិច្ចជំនួបពិភាក្សានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Phillippe BAUDRY ក្នុងឱកាសដែលលោកទើបនឹង ត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា ។ ជាមួយគ្នានេះ, លោក Phillippe BAUDRY បានវាយតម្លៃខ្ពស់ និងអបអរសារទរ ចំពោះការអភិវឌ្ឍ និងការរីកចម្រើនលឿនរបស់ កម្ពុជាក្នុងបរិការណ៍បច្ចុប្បន្ន ជាពិសេស ចំពោះកំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាមធ្យមជាង ៧ % ដែលនាំឲ្យ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនលឿន នៅលើពិភពលោក ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 01, 2018

  • ខ្មែរ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១:០០ នាទីព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោង និងកម្មវិធីចំនួន ០៤ ដែល មានទឹកប្រាក់សរុបជិត ២៥០ លានដុល្លារអាមេរិក ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 01, 2018

  • ខ្មែរ

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​ជំនួប​សវនការ​រវាង ឯកឧត្តម​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេស​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​នឹង​គណៈប្រតិភូ​សមាជិក​សភា​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ទំនាក់ទំនង​អាស៊ី​អាគ្នេយ៍ និង អាស៊ាន

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 01, 2017