តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច
TOFE / GFS


  • ខ្មែរ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ធ្នូ ឆ្នាំ ២០១៤ (TOFE for December 2014) ចាប់​ពី​ពាក់កណ្ដាល​ឆ្នាំ ២០១៤ តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារអន្តរជាតិបានធ្លាក់ចុះជាបន្តបន្ទាប់​ ដែល​ជា​កត្តា​ល្អ​សម្រាប់​ប្រទេស​នាំចូលប្រេង រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ។ កត្តានេះ​បានចូលរួម​កាត់បន្ថយ​សម្ពាធ​​ថ្លៃ និង អថិផរណា​នៅក្នុង​ឆ្នាំ ២០១៤ ដែលនាំឱ្យរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចជារួម។ វិស័យ​សំណង់​នៅ​តែ​បន្ត​សកម្មភាព តាមរយៈ​ការកើន​ឡើង​​នៃ​ការនាំចូល​សម្ភារៈ​សំណង់ ប៉ុន្តែ​វិស័យកាត់ដេរ ទេសចរណ៍ និង កសិកម្មបានកើន​ឡើង​ក្នុង​កម្រិតទាបជាង​ការរំពឹងទុក។ ចំពោះការអនុវត្តថវិកា រដ្ឋាភិបាលបន្តបង្កើន​ប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ តាមរយៈប្រព័ន្ធលើកទឹកចិត្តមន្ត្រី ពង្រឹងតម្លាភាពនៃការប្រកាសពន្ធ និង​បន្ថែមប្រព័ន្ធកុំព្យូទ័រ (IT System) ក្នុងការប្រមូល។ ចំណែកឯការចំណាយត្រូវបានបន្តត្រួតពិនិត្យយ៉ាងម៉ត់ចង់​ក្នុង​ន័យ​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ សន្សំសំចៃថវិកា និង​កែលម្អប្រព័ន្ធ​ផ្ដល់​ថវិកាឱ្យកាន់​តែ​ប្រសើរឡើង។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 16, 2015

  • ខ្មែរ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ វិច្ឆិកា ឆ្នាំ ២០១៤ (TOFE for November 2014) គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ២០១៤ វិស័យ​សំណង់​នៅតែ​បន្ត​ចូលរួម​ក្នុងការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឱ្យមាន​ដំណើរការ​ល្អ តាមរយៈ​ការកើនឡើង​នៃ​ការនាំចូល​សម្ភារៈ​សំណង់ និង​គម្រោង​វិនិយោគ ទន្ទឹមនឹង​វិស័យ​កាត់ដេរ ទេសចរណ៍ និង​កសិកម្ម បាន​កើនឡើង​ក្នុង​កម្រិតទាប​ជាង​ការរំពឹងទុក។ ចំពោះ​ការអនុវត្ត​ថវិកា រដ្ឋាភិបាល​បន្ត​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល ដើម្បី​កាត់បន្ថយ​ឱនភាព​សារពើពន្ធ (Ficcal Deficit) និង​បង្កើន​ប្រាក់សន្សំ (Fical Buffer) សម្រាប់​ទប់ស្កាត់​វិបត្តិ​នាពេល​អនាគត។ ចំណែកឯ​ការចំណាយ​ត្រូវបាន​បន្ត​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ ក្នុងន័យ​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ និង​ជំរុញ​ល្បឿន​ហិរញ្ញប្បទាន​ប្រតិបត្តិការ​ផ្ដល់​សេវាសាធារណៈ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 08, 2015

  • ខ្មែរ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ តុលា ឆ្នាំ ២០១៤ (TOFE for October 2014) នៅ​ឆ្នាំ ២០១៤ គិត​ត្រឹម​ខែ តុលា សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅតែមាន​ដំណើរការ​ល្អ​ដូចជា វិស័យ​សំណង់​និង​អចលនទ្រព្យ។ ទន្ទឹមនឹងនេះ ការផ្ដល់​ឥណទាន​ក៏បាន​កើនឡើង​ផងដែរ ដែល​បាន​ជំរុញ​សកម្មភាព​ក្នុង​វិស័យ​សំណង់ កសិកម្ម សេវាកម្ម និង​ឧស្សាហកម្ម។ រីឯ​ការអនុវត្ដ​ថវិកា គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បានគ្រោង តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល​និង​ការចំណាយ​ទាន់ពេលវេលា​ធានា​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ និង​ជួយ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 04, 2014

  • ខ្មែរ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កញ្ញា ឆ្នាំ ២០១៤ (TOFE for September 2014) នៅ​ឆ្នាំ ២០១៤ គិត​ត្រឹម​ខែកញ្ញា វិស័យ​កាត់ដេរ​សំលៀកបំពាក់​និង​វិស័យ​ទេសចរណ៍​បាន​កើនឡើង​ទាប​ជាង​ការរំពឹងទុក ប៉ុន្តែ​ផ្នែក​សំណង់​និង​អចលនទ្រព្យ​បាន​កើន​ខ្ពស់​ឡើងវិញ​ដែល​អាច​ទប់​កំណើនសេដ្ឋកិច្ច​មិនឱ្យ​ធ្លាក់ចុះ។ ចំណែក​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថេរភាព​ល្អ​ដោយ​អតិផរណា​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​អាច​គ្រប់គ្រង​បាន និង​អាច​សម្រេចបាន​តាម​ការគ្រោង​នៅ​ឆ្នាំ២០១២ នេះ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 18, 2014

  • ខ្មែរ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ សីហា ឆ្នាំ ២០១៤ (TOFE for August 2014)
នៅ​ឆ្នាំ ២០១៤ គិត​ត្រឹម​ខែ សីហា សកម្មភាព​សេដ្ឋកិច្ច​នៃ​វិស័យ​សំខាន់ៗនៅមាន​សន្ទុះ​កើនឡើង​ដូចជា​សកម្មភាព​សំណង់ និង​ការនាំចេញ។ ចំណែក​វិស័យ​ទេសចរណ៍​ក៏​នៅតែ​បន្ដ​កំណើន ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​បាន​កើនឡើង​ក្នុង​កម្រិតទាប​ជាង​ការរំពឹងទុក។ ទន្ទឹមនឹងនេះ វិស័យ​មួយចំនួន​ក៏​នៅតែ​បន្ត​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ឱ្យមាន​ដំណើរការ​ល្អ ដូចជា វារីវប្បកម្ម និង​វិស័យ​ឧស្សាហកម្ម​ផលិត​សម្ភារៈ​ប្រើប្រាស់​ជាដើម។ ចំណែក​ការអនុវត្ត​ថវិកា គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បានគ្រោង តាមរយៈ​ការបង្កើន​ប្រសិទ្ធិភាព​នៃ​ការប្រមូល​ចំណូល និង​ប្រសិទ្ធិភាព​ចំណាយ​និង​ធានាបាន​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 28, 2014

  • ខ្មែរ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កក្កដា ឆ្នាំ ២០១៤ (TOFE for July 2014) នៅ​ឆ្នាំ ២០១៤ គិត​ត្រឹម​ខែកក្កដា សកម្មភាព​សេដ្ឋកិច្ច​នៃ​វិស័យ​សំខាន់ៗនៅមាន​សន្ទុះ​កើនឡើង​ដូចជា​សកម្មភាព​សំណង់​និង​ការនាំចេញ។ ចំណែក​ចំនួន​ភ្ញៀវទេសចរ​មក​ទស្សនា​កម្ពុជា​បាន​កើនឡើង​ក្នុង​កម្រិតទាប​ជាង​ការរំពឹងទុក។ ទន្ទឹមនឹងនេះ វិស័យ​មួយចំនួន​ក៏​នៅតែ​បន្ត​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ឱ្យមាន​ដំណើរការ​ល្អ ដូចជា​វារីវប្បកម្ម និង​វិស័យ​ឧស្សាហកម្ម ផលិត​សម្ភារៈ​ប្រើប្រាស់​ជាដើម។ ចំណែក​ការអនុវត្ត​ថវិកា គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បាន គ្រោង​តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល​និង​ប្រសិទ្ធភាព​ចំណាយ​និង​ធានាបាន​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 21, 2014

  • ខ្មែរ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មិថុនា ឆ្នាំ ២០១៤ (TOFE for June 2014) នៅ​ឆ្នាំ២០១៤ គិត​ត្រឹម​ខែមិថុនា សកម្មភាព​សេដ្ឋកិច្ច​នៃ​វិស័យ​សំខាន់ៗនៅមាន​សន្ទុះ​កើនឡើង​ដូចជា​សកម្មភាព​សំណង់ និង​ការនាំចេញ​ផលិតផល​កាត់ដេរ​សំលៀកបំពាក់​និង​កៅស៊ូ។ ចំណែក​វិស័យ​ទេសចរណ៍​ក៏​នៅតែ​បន្ត​កំណើន ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​បាន​កើនឡើង​ក្នុង​កម្រិតទាប​ជាង​ការរំពឹងទុក។ ទន្ទឹមនឹងនេះ វិស័យ​មួយចំនួន​ក៏​នៅតែ​បន្ត​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ឱ្យមាន ដំណើរការ​ល្អ​ដូចជា វារីវប្បកម្ម និង​វិស័យ​ឧស្សាហកម្ម ផលិត​សម្ភារៈ​ប្រើប្រាស់​ជាដើម។ ចំណែក​ការអនុវត្ត​ថវិកា​គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បានគ្រោង តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព នៃ​ការប្រមូល​ចំណូល​និង​ប្រសិទ្ធភាព​ចំណាយ និង​ធានាបាន​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 04, 2014

  • ខ្មែរ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ឧសភា ឆ្នាំ ២០១៤ (TOFE for May 2014) គិត​ត្រឹម​ខែ ឧសភា ឆ្នាំ ២០១៤ នេះ ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្តដំណើរ​ការល្អប្រសើរ​ដោយសារ​កំណើន​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​វិស័យ​សំខាន់ៗមួយចំនួន​ដូចជា សំណង់​និង​ការនាំចេញ​ផលិតផល​កាត់ដេរ​និង​កសិកម្ម។ ចំណែកឯ​ថ្លៃទំនិញ​ប្រើប្រាស់​មានការ​កើនឡើង​ចំរុះ​ក្នុង​កម្រិតទាប ហើយ​អតិផរណា​ប្រចាំឆ្នាំ​មាន​កម្រិត​ក្រោម ៥%។ ការកើនឡើង​សកម្មភាព​សេដ្ឋកិច្ច​នេះ​បានធ្វើឱ្យ​ការអនុវត្ត​ថវិកា​ប្រាំ​ខែ​នេះ​ប្រព្រឹត្តទៅបាន​ល្អ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 04, 2014

  • ខ្មែរ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មេសា ឆ្នាំ ២០១៤ (TOFE for April 2014)
នៅដើម​ឆ្នាំ ២០១៤ គិត​ត្រឹម​ខែមេសា សកម្មភាព​សេដ្ឋកិច្ច​មិនសូវមាន​ភាព​រីកចំរើន​ល្អ​ទេ ដោយសារ​មាន​កូដកម្ម​តវ៉ា​ជាបន្តបន្ទាប់​ក្នុង​វិស័យ​កាត់ដេរ ការថយចុះ​ចំនួន​ភ្ញៀវទេសចរ​បរទេស ការកើនឡើង​ថ្លៃទំនិញ​ប្រើប្រាស់ និង​ការប្រែប្រួល​បរិបទ​នយោបាយ​នៅ​ប្រទេសជិតខាង។ ទោះជា​យ៉ាងនេះ​ក្ដី វិស័យ​មួយចំនួន​ដែល​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​នៅតែ​បន្តដំណើរ​ការល្អ ដូចជា វិស័យ​នេសាទ​ត្រី និង​វារីវប្បកម្ម វិស័យ​ឧស្សាហកម្ម​ផលិត​សម្ភារៈ​ប្រើប្រាស់ វិស័យ​សំណង់ និង​វិស័យ​អគ្គីសនី ជាដើម។ ចំណែក​ការអនុវត្ត​ថវិកា គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បានគ្រោង ដោយមាន​ការកើនឡើង​ចំណូល​និង​ចំណាយ​ទាន់ពេលវេលា ធានាបាន​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ និង​ជួយ​សម្រួល​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 30, 2014

  • ខ្មែរ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មីនា ឆ្នាំ ២០១៤ (TOFE for March 2014)
នៅ​ត្រីមាស​ទីមួយ​ឆ្នាំ២០១៤ សកម្មភាព​សេដ្ឋកិច្ច​មិនទាន់មាន​សន្ទុះ​គួរឱ្យកត់សម្គាល់​ទេ ដោយសារ​កត្តា​មួយចំនួន​ដូចជា៖ មាន​កូដកម្ម​តវ៉ា​ជាបន្តបន្ទាប់​ក្នុង​វិស័យ​កាត់ដេរ កំណើន​ទាប​នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ការប្រែប្រួល​បរិបទ​នយោបាយ​នៅ​ប្រទេសជិតខាង។ ទោះជា​យ៉ាងនេះ​ក្ដី វិស័យ​មួយចំនួន​ដែល​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុង​នៅតែ​ដំណើរការ​ល្អ​ដូចជា វិស័យ​នេសាទ ត្រី និង​វារីវប្បកម្ម វិស័យ​ឧស្សាហកម្ម​ផលិត​សម្ភារៈ​ប្រើប្រាស់ វិស័យ​សំណង់ និង​វិស័យ​អគ្គីសនី និង​កំណើន​នៃ​ការវិនិយោគ​លើ​ផ្នែក​សណ្ឋាគារ​និង​ទូរគមនាគមន៍​ជាដើម។ ចំណែក​ការអនុវត្ដ​ថវិកា គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បានគ្រោង ដោយមាន​ការកើនឡើង​ចំណូល និង​ការគ្រប់គ្រង​ចំណាយបាន​ល្អ ធានាបាន​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ និង​ការរៀបចំ​កែលម្អ​ការផ្ដល់​បៀវត្ស​ដោយ​ប្រើ​ប្រព័ន្ធ​ធនាគារ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 03, 2014