តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ច
TOFE
- ខ្មែរ
- En
តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ វិច្ឆិកា ឆ្នាំ ២០១១ (TOFE for November 2011)
គិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១១ នេះ សេដ្ឋកិច្ចកម្ពុជានៅតែមានសកម្មភាពល្អ ទោះបីទទួលរងដោយគ្រោះទឹកជំនន់ក៏ដោយ ដូចជាការកើនឡើងវិស័យកាត់ដេរសំលៀកបំពាក់ និងការកើនឡើងវិស័យទេសចរណ៍ជាដើម ។ ក្នុងការអនុវត្ដថវិកាទោះបីជាមានភាពតឹងតែងខាងផ្នែកប្រមូលចំណូល រាជរដ្ឋាភិបាលបានបន្ដតាមដាន និងអនុវត្ដគោលនយោបាយហិរញ្ញវត្ថុសាធារណៈយ៉ាងប្រយ័ត្នប្រយែង ដើម្បីដោះស្រាយផលប៉ះពាល់ដោយទឹកជំនន់ និងសម្របសម្រួលសកម្មភាពសេដ្ឋកិច្ច ។
កាលបរិច្ឆេទ៖ February 28, 2012
- ខ្មែរ
- En
តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ កញ្ញា ឆ្នាំ ២០១១ (TOFE for September 2011)
គិតត្រឹមខែ កញ្ញា ឆ្នាំ ២០១១ នេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើង ដូចជាការកើនឡើងវិស័យកាត់ដេរសំលៀកបំពាក់ និងវិស័យទេសចរណ៍ជាដើម ។ ទោះជាយ៉ាងនេះក្ដី កំណើនអតិផរណាមានកំរិតខ្ពស់នៅក្នុងខែ កញ្ញា ឆ្នាំ ២០១១ បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជន និងដល់ការអនុវត្ថុន៍ហិរញ្ញវត្ថុសាធារណៈ ។
កាលបរិច្ឆេទ៖ November 28, 2011
- ខ្មែរ
- En
តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ សីហា ឆ្នាំ ២០១១ (TOFE for August 2011)
គិតត្រឹមខែ សីហា ឆ្នាំ ២០១១ នេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើង ដូចជាការកើនឡើងវិស័យកាត់ដេរសំលៀកបំពាក់ និងវិស័យទេសចរណ៍ជាដើម ។ ទោះជាយ៉ាងនេះក្ដី កំណើនអតិផរណានៅក្នុងខែ សីហា ឆ្នាំ ២០១១ នេះ បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជន ដែលប្រការនេះទាមទារឱ្យមានការអនុវត្តនយោបាយហិរញ្ញវត្ថុសាធារណៈប្រុងប្រយ័ត្នបំផុត ។
កាលបរិច្ឆេទ៖ November 15, 2011
- ខ្មែរ
- En
តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ កក្កដា ឆ្នាំ ២០១១ (TOFE for July 2011)
គិតត្រឹមខែ កក្កដា ឆ្នាំ ២០១១ នេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើង ដូចជាការកើនឡើងវិស័យកាត់ដេរសំលៀកបំពាក់ និងវិស័យទេសចរណ៍ជាដើម ។ ទោះជាយ៉ាងនេះក្ដី កំណើនអតិផរណានៅក្នុងខែ កក្កដា ឆ្នាំ ២០១១ នេះ បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជន ដែលប្រការនេះទាមទារឱ្យមានការអនុវត្តនយោបាយហិរញ្ញវត្ថុសាធារណៈប្រុងប្រយ័ត្នបំផុត ។
កាលបរិច្ឆេទ៖ October 12, 2011
- ខ្មែរ
- En
តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ ធ្នូ ឆ្នាំ ២០១០ (TOFE for December 2010)
ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០១១ នេះ បានរីកលូតលាស់ឡើងវិញស្ទើរគ្រប់វិស័យ បន្ទាប់ពីបានទទួលរងឥទ្ធិពលនៃកលិយុគវិបត្តិហិរញ្ញវត្ថុអន្ដរជាតិកាលពីឆ្នាំ ២០០៩ កន្លងទៅ ដូចជាការកើនឡើងវិស័យកសិកម្ម ការកើនឡើងវិស័យកាត់ដេរសំលៀកបំពាក់ និងការកើនឡើងវិស័យទេសចរណ៍ជាដើម ដោយសេដ្ឋកិច្ចបានកើនឡើងមានទម្រង់ជាអក្សរ "V" ។ ការងើបឡើងវិញយ៉ាងលឿននេះ បានធ្វើឲ្យការអនុវត្តថវិកា ជាពិសេសការប្រមូលចំណូលក្នុងឆ្នាំ ២០១០ ប្រព្រឹត្តទៅល្អ ។
កាលបរិច្ឆេទ៖ May 03, 2011