ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈកម្ពុជា
Cambodia Public Debt Statistical Bulletin


  • ខ្មែរ

ព្រឹត្តិបត្រ​ស្តិតិ​បំណុល​សាធារណៈ​កម្ពុជា​​ ចេញផ្សាយលើកទី៣ - ទិន្នន័យ​ត្រឹម​ឆមាស​ទី២ ឆ្នាំ​២០១៧
ក្នុងគោលបំណងបន្ត​លើកកម្ពស់តម្លាភាព និងគណនេយ្យ​ភាពនៃការ​គ្រប់គ្រងបំណុល​សាធារណៈ​​ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានធ្វើការរៀបចំព្រឹត្តិបត្រស្ថិតិបំណុល​សាធារណៈ​លើក​ទី៣ ​ដែលមាន​ទិន្ន​ន័យត្រឹមដំណាច់ ឆ្នាំ២០១៦ ដើម្បីបោះផ្សាយ និងផ្សព្វផ្សាយជាសាធារណៈ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ April 12, 2017

  • ខ្មែរ

ព្រឹត្តិបត្រ​ស្តិតិ​បំណុល​សាធារណៈ​កម្ពុជា​​-​ចេញ​ផ្សាយ​លើក​ទី២ ទិន្នន័យ​ត្រឹម​ឆមាស​ទី១ ឆ្នាំ​២០១៦
ក្នុងគោលបំណងបន្ត​លើកកម្ពស់តម្លាភាព និងគណនេយ្យ​ភាពនៃការ​គ្រប់គ្រងបំណុល​សាធារណៈ​​ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានធ្វើការរៀបចំព្រឹត្តិបត្រស្ថិតិបំណុល​សាធារណៈ​លើក​ទី២ ​ដែលមាន​ទិន្ន​ន័យត្រឹមឆមាសទី១ ឆ្នាំ២០១៦ ដើម្បីបោះផ្សាយ និងផ្សព្វផ្សាយជាសាធារណៈ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 04, 2016

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈកម្ពុជា ចេញផ្សាយលើកទី១ - ទិន្នន័យត្រឹមឆ្នាំ២០១៥
រាជរដ្ឋាភិបាល​បាន​អនុម័ត និង​ដាក់ឱ្យអនុវត្ត​យុទ្ធសាស្ត្រ​ស្ដីពី​ការ​គ្រប់គ្រង​បំណុល​សាធាណៈ​ ២០១១-២០១៨ នាថ្ងៃទី០៤ ខែ​កុម្ភៈ ឆ្នាំ២០១២ និង​បាន​ធ្វើបច្ចុប្បន្នកម្ម​ឱ្យ​ទៅ​ជា​យុទ្ធសាស្ត្រ​ស្ដីពី​ការ​គ្រប់​គ្រង​បំណុល​សាធារណៈ ២០១៥-២០១៨ នៅថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០១៥ ដែលបាន​ដាក់​ចេញ​នូវ​គោលការណ៍​គន្លឺះ​ចំនួន ០៤ គឺ៖ ១) ត្រូវខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប​ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាចទ្រាំទ្របាន, ២) ត្រូវខ្ចី​តែឥណទាន​ដែលមាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះខ្ពស់, ៣) ត្រូវខ្ចី​សម្រាប់​តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព​កំណើន និង​វិស័យ​បង្កើនផលិតភាព​សេដ្ឋកិច្ច, ៤) ត្រូវប្រើប្រាស់ឥណទានទាំងនោះ ប្រកបដោយ​តម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និង​ស័ក្តិភាព​ខ្ពស់បំផុត។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 29, 2016