ថ្លៃទំនិញ
Market Price

  • ភាសាខ្មែរ »

ការ​សង្កេត​ថ្លៃ​ទំនិញ​ប្រើប្រាស់​លើ​ទីផ្សារ​ភ្នំពេញ​ ប្រចាំខែ ធ្នូ ឆ្នាំ ២០១០


ការ​ប្រែប្រួល​ថ្លៃ​ទំនិញ៖

ខែ ធ្នូ ឆ្នាំ ២០១០ នេះ ថ្លៃ​ទំនិញ​ប្រើប្រាស់​លើ​ទីផ្សារ​ដែល​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ក្នុង​ផ្នែក​សាធារណៈ មាន​ការ​ប្រែប្រួល ដូចជាៈ

  • ក្រុម​សំភារៈ​សំណង់​៖ ស្ពេចត្រូក្រៅ គឺ​មាន​សភាព​ថេរ ដែល​មាន​តំលៃ ២១ ដុល្លារ/១ធុង និង​ស៊ីម៉ង់តិ៍ គឺ​មាន​សភាព​ថេរ ដែល​មាន​តំលៃ ៩៨ ដុល្លារ/តោន ។ ប៉ុន្ដែ ខ្សាច់​បាន​កើន​ឡើង​ថ្លៃ ១% គឺ​ពី ៥០.៤ ដុល្លារ/១៤គូប ទៅ ៥០.៧ ដុល្លារ/១៤គូប ។
  • ក្រុម​គ្រឿង​អេឡិចត្រូនិ៖ កុំព្យូទ័រ SAMSUNG LCD Monitor SynMaster 17" 733NW Wide Screen នៅ​មាន​តំលៃ​ថេរ​ដដែល គឺ ១៣៥ ដុល្លារ/គ្រឿង ។
  • ក្រុម​ម៉ាស៊ីន​ត្រជាក់​និង​ទូទឹកក៖ ម៉ាស៊ីន​ត្រជាក់​ម៉ាក Sanyo មាន​តំលៃ​ថេរ​ដដែល គឺ ២៦៥ ដុល្លារ/គ្រឿង ។
  • ក្រុម​សំភារៈ​ការិយាល័យ៖ ក្រូណូធំ​រូប​ស្ទាំង មាន​តំលៃ ១.៧ ដុល្លារ/មួយ ក្រដាស A4 80g រូបភិច IK ក៏​មាន​សភាព​ថេរ​ដែរ គឺ ៤.២ ដុល្លារ/រ៉ាម ប៊ិច UNIBALL ក៏​មាន​សភាព​ថេរ​ដូចគ្នា គឺ ០.៧៥ ដុល្លារ/ដើម ។
  • ក្រុម​សំបុត្រ​យន្ដហោះ៖ ភ្នំពេញ-សឹង្ហបុរី-ភ្នំពេញ គឺ​មាន​សភាព​ថេរ ដែល​មានតំលៃ ៣៩២ ដុល្លារ/សំបុត្រ, ភ្នំពេញ-បាងកក-ភ្នំពេញ គឺ​មាន​សភាព​ថេរ ដែល​មាន​តំលៃ ១៨៤ ដុល្លារ/សំបុត្រ, ភ្នំពេញ-ហុងកុង-ភ្នំពេញ គឺ​មាន​សភាព​ថេរ ដែល​មាន​តំលៃ ៤៧៤ ដុល្លារ/សំបុត្រ ភ្នំពេញ-អូសាកា-ភ្នំពេញ ក៏​មាន​សភាព​ថេរ​ដូច​គ្នា គឺ​៦៩៧ ដុល្លារ/សំបុត្រ ប៉ុន្ដែ ភ្នំពេញ-ហាណូយ-ភ្នំពេញ បាន​កើន​ថ្លៃ ៩% គឺ​ពី ៣៧៨ ដុល្លារ/សំបុត្រ ទៅ ៤១១ ដុល្លារ/សំបុត្រ ។

កំណត់​ចំណាំ៖

ក្នុង​ការ​រួម​ចំណែក​អនុវត្ដ​ឱ្យ​មាន​តម្លាភាព ក្នុង​ដំណើរ​ការ​ចំណាយ​សាធារណៈ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ធ្វើការ សង្កេត​ថ្លៃ​ទំនិញ​លើ​ទីផ្សារ​ដែល​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ក្នុង​ផ្នែក​សាធារណៈ ដែល​រួម​មាន ៩៩២ មុខ​ទំនិញ និង​ចែក​ចេញ​ជា ៨ ក្រុម ។ នៅ​ក្នុង​គេហ​ទំព័រ​នេះ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ធ្វើការ​ជ្រើសរើស​ចុះ​ផ្សាយ​ជា​សង្ខេប​តែ​ចំនួន ៤០ ប្រភេទ ប៉ុណ្ណោះ ។ អាស្រ័យ​ហេតុ​នេះ បើ​ក្រសួង​ ឬ ស្ថាប័ន​មាន​បំណង​ចង់​ដឹង​បន្ថែម​ដោយ​ឡែក​ទៀត​នូវ​ថ្លៃ​ទំនិញ​ប្រើប្រាស់​នេះ សូម អញ្ជើញ​ទាក់ទង​មក​នាយកដ្ឋាន​គោល​នយោបាយ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​សាធារណៈ តាម​ទូរស័ព្ទ​លេខៈ ០២៣ ៧២៣ ១៦៤

[ ព័ត៌មានលម្អិត ... ]