ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
Economic and Finance Statistics Bulletin


  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី២ ឆ្នាំ២០១៧
ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា រំពឹងថា​អាច​សម្រេចបាន​កំណើន​ក្នុង​អត្រា ៦,៩%1 ក្នុង​ឆ្នាំ២០១៧នេះ។ គិត​ត្រឹម​ត្រីមាស​ទី២ ឆ្នាំ២០១៧ នេះ អតិផរណា​មាន​អត្រា​ទាប​ជាង ៥% និង​ទុនបម្រុង​អន្តរជាតិ បាន​កំពុង​កើនឡើង​ជាលំដាប់​ដែល​អាច​ធានា​ការនាំចូល​ទំនិញ​និង​សេវា បាន​រហូតដល់ ៦ ខែ។ ការប្រមូល​ចំណូល​ក្នុងប្រទេស គិត​ត្រឹម​ត្រីមាស​ទី២ នេះ សម្រេចបាន​ប្រមាណ ៥៣,៦% នៃ​ចំណូល​សរុប​ប្រចាំឆ្នាំ ដែល​បានគ្រោង​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ២០១៧។ សកម្មភាព​វិនិយោគ​ពីក្រៅ​ប្រទេស សកម្មភាព​សំណង់ និង​ឧស្សាហកម្ម​បម្រើ​ទីផ្សារ​ក្នុងស្រុក បាន​បន្ត​ភាពរឹងមាំ​គួបផ្សំ​នឹង​ការ​ងើបឡើង​វិញ​នៃ​កំណើន​ផ្នែក​ផលិតកម្ម​កសិកម្ម និង​កំណើន​កម្រិតខ្ពស់ ឬ​រង្វង់​ពីរ​ខ្ទង់​នៃ​ផ្នែក​ទេសចរណ៍។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 31, 2017

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី១ ឆ្នាំ២០១៧
សម្រាប់​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០១៧ នេះ អតិផរណា​បាន​កំពុងមាន​កំណើន​ខ្ពស់​បន្តិច​ជាពិសេស​ផ្នែក​អាហារ ខណៈ​អត្រា​ប្តូរប្រាក់​រៀល​ធៀប​ដុល្លារ​អាមេរិក រក្សាបាន​ស្ថេរភាព​ល្អ។ សម្រាប់​វិស័យ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​វិញ​ក្នុងនោះ​សំណើសុំ​វិនិយោគ​ពីក្រៅ​ប្រទេស និង​សំណើសុំ​សាងសង់ (គិតជា​ទុនវិនិយោគ) បាន​ធ្លាក់ចុះ​ខ្លាំង​គួរឱ្យកត់សម្គាល់។ សម្រាប់​ផលិតផល​នាំចេញ តម្លៃ​នាំចេញ​ផលិតផល​កាត់ដេរ មានការ​ថមថយ​កំណើន ប៉ុន្តែ​ផលិតផល​កសិកម្ម ជាពិសេស​កៅស៊ូ មាន​កំណើន​ខ្ពស់ ទាំង​បរិមាណ និង​តម្លៃ យោងតាម​កំណើន​ថ្លៃ និង​តម្រូវការ​លើ​ទីផ្សារ​បរទេស។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 30, 2017