សេចក្ដីសង្ខេប អំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
Brief introduction to the Ministry of Economy and Finance

  • ភាសាខ្មែរ »
  • English »

យោងតាម​អនុក្រឹត្យ​លេខ ៤៨៨ អនក្រ.បក របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បំពេញមុខ​ងារ​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល លើ​បេសកកម្ម​ដឹកនាំ និង​គ្រប់គ្រង​លើ​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកតម្កើង​ជីវភាព​ប្រជាជន ដោយ​ឈរលើ​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ​និង​សមធម៌​សង្គម។

បេសកកម្ម​នេះ ត្រូវធ្វើឡើង​តាមរយៈ​ការរៀបចំ​និង​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នូវ​គោលនយោបាយ ក្របខណ្ឌ​ច្បាប់​និង​បទបញ្ជា​ទាំងឡាយ ដែល​ទាក់ទង​នឹង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈ ទ្រព្យសម្បត្តិ​រដ្ឋ កិច្ចការ​វិនិយោគ និង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ព្រមទាំង​ច្បាប់​និង​បទបញ្ជា​ពាក់ព័ន្ធ​ផ្សេងទៀត។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មានមុខ​ងារ​និង​ភារកិច្ច​ដូចតទៅ៖

  • រៀបចំ អនុវត្ត និង​តាមដាន​ការអនុវត្ដ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល
  • គ្រប់គ្រង​និង​សម្របសម្រួល​កិច្ចការ​កែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
  • ពង្រឹត​អភិបាលកិច្ច​ល្អ ទៅលើ​អ្វីដែល​ជាប់ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈ
  • វិភាគ​តាមដាន និង​ព្យាករណ៍​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង និង​ដាក់ចេញ​នូវ​វិធានការ ដើម្បី​តម្រង់ទិស​និង​កែលម្អ​ការគ្រប់គ្រង​សេដ្ឋកិច្ច
  • សហការ​ជាមួយ​ក្រសួង​និង​ស្ថាប័ន​ពាក់​ពន្ធ ដើម្បី​ដឹកនាំ​និង​ចូលរួម​ក្នុងការ​រៀបចំ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល លើ​កិច្ចការ​សហប្រតិបត្តិការ​អន្ដរជាតិ ក្នុង​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​កិច្ចការ​សមាហរណកម្ម​កម្ពុជា ទៅក្នុង​សេដ្ឋកិច្ចពិភពលោក ពិសេស​កិច្ច​សមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ក្របខណ្ឌ​អាស៊ាន
  • កសាង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឱ្យ​ឯកភាព​ទូទាំងប្រទេស ហើយ​ធានា​អនុវត្ត​ប្រព័ន្ធ​នេះ ឱ្យបាន​ត្រឹមត្រូវតាម​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ និង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​នីមួយៗ ព្រមទាំង​ច្បាប់​ពាក់ព័ន្ធ​និង​បទបញ្ជា​ដទៃទៀត
  • ធ្វើការ​បែងចែក និង​បែងចែក​ឡើងវិញ នូវ​ផលទុនជាតិ តាមរយៈ​ការប្រមូល​ចំណូល និង​កម្មវិធី​នីយកម្ម និង​ថវិកានីយកម្ម​នៃ​ចំណាយ​សាធារណៈ
  • រៀបចំ​និង​កសាង​សេចក្ដីព្រាងច្បាប់​និង​បទបញ្ជា​ផ្សេងៗ សម្រាប់​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​លក្ខណៈ​ប្រចាំឆ្នាំ​នីមួយៗ ឬ​ជា​លក្ខណៈ​អចិន្ត្រៃយ៍
  • រៀបចំ​និង​គ្រប់គ្រង​ថវិការដ្ឋ
  • រៀបចំ​និង​អនុវត្ត​គោលនយោបាយ​ចំណូល​ថវិកាជាតិ
  • ប្រមូល​ចំណូល​សារពើពន្ធ​និង​មិនមែន​សារពើពន្ធ បង់​ចូល​បេឡា​ថវិការដ្ឋ ធ្វើ​តារាង​តុល្យភាព និង​វិភាគ​គណនី​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​រដ្ឋ
  • គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ
  • ចូលរួម​កសាង​និង​អនុវត្ត​គោលនយោបាយ​និង​យុទ្ធសាស្រ្ត​កៀរគរ​ហិរញ្ញប្បទាន​ពីក្រៅ​ប្រទេស និង​ទទួលបន្ទុក​គ្រប់គ្រង​បំណុល​សាធារណៈ
  • ចូលរួម​រៀបចំ​គោលនយោបាយ និង​គ្រប់គ្រង​កិច្ចការ​វិនិយោគ
  • ពិនិត្យ​និង​ចុះ​ទិដ្ឋាការ​លើ​ចំណាយ​របស់​ក្រសួង​និង​ស្ថាប័នរដ្ឋ​នានា
  • គ្រប់គ្រង​និង​ត្រួតពិនិត្យ​កិច្ចការ​លទ្ធកម្ម​សាធារណៈ​នៃ​បណ្ដា​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាស​សាធារណៈ គ្រឺះ​ស្ថាន​សាធារណៈរដ្ឋ​បាល អង្គភាព​រដ្ឋ​ដទៃទៀត និង​ដៃគូ​ឯកជន​សាធារណៈ
  • ទទួលបន្ទុក​ដឹកនាំ រៀបចំ ជំរុញ​អនុវត្ត និង​តាមដាន​ការអនុវត្ត​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល
  • វិភាគ គ្រប់គ្រង និង​តាមដាន​ការវិវត្ត​នៃ​វិស័យ​ហិរញ្ញវត្ថុ ព្រមទាំង​ចូលរួម​រៀបចំ​និង​អនុវត្ត​ក្របខណ្ឌ​គ្រប់គ្រង​ហានិភ័យ​នៃ​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ
  • អភិវឌ្ឍ គ្រប់គ្រង និង​ត្រួតពិនិត្យ​កិច្ចការ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ រួមមាន កិច្ចការ​ធានារ៉ាប់រង​និង​សោធន ទីផ្សារ​និង​ស្ថាប័នហិរញ្ញវត្ថុ
  • ចូលរួម​រៀបចំ​និង​អនុវត្ត​គោលនយោបាយ​និង​ក្របខណ្ឌ​នៃ​ការប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម
  • គ្រប់គ្រង​និង​ត្រួតពិនិត្យ​អាជីវកម្ម​ភ្នាល់​គ្រប់​ប្រភេទ
  • ធ្វើ​អធិការកិច្ច​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ តាម​ក្រសួង ស្ថាប័ន ឬ​អង្គភាព​សាធារណៈ​ប្រហាក់ប្រហែល​សហគ្រាស​សា​ធា​ណៈ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​បាន​អនុវត្ត​ប្រតិបត្តិការ​ថវិការដ្ឋ
  • បំពេញមុខ​ងារ​ជា​បេឡាករ​និង​គណនេយ្យករ​សាធារណៈ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​រៀបចំ​គោលការណ៍ និង​បទបញ្ជា​គណនេយ្យករ​សាធារណៈ
  • បំពេញមុខ​ងារ​សវនកម្ម​ផ្ទៃក្នុង
  • បណ្ដុះបណ្ដាល​និង​ធ្វើ​វិក្រឹត​ការ​ជាប្រចាំ​នូវ​មុខជំនាញ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ដល់​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ
  • អនុវត្ដ​ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ។


***
អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

The Ministry of Economy and Finance has the following functions and duties:

  • To participate in the organization, implementation, and monitoring of the performance of economic and financial policies of the Royal Government;
  • To administer and coordinate the structural reform of the economic and financial institutions;
  • To promote good governance as to the administrative aspect of economy and public finance;
  • To allocate and re-allocate national revenues through the collection of income and programming and budgeting of public expenses;
  • To establish financial system;
  • To establish a national, uniform financial system and ensure a proper application of the law on the financial system and finance law, as well as other relevant laws and regulations;
  • To prepare draft laws and regulations, either of annual or permanent nature, for macro-economic and financial management;
  • To prepare and administer the national budget;
  • To prepare and implement the policy of the national revenue budget;
  • To collect tax revenues and non-tax revenues and deposit them in the public accounts; to prepare balance sheets and statements of accounts for state financial operations;
  • To control and endorse the expenses made by the ministry and other public institutions;
  • To administer the public properties;
  • To analyze, monitor and predict economic situations in the short, medium and long-term and to formulate measures for regulating and improving the economic administration;
  • To participate in developing, administering and controlling industrial and financial activities, including insurance, market, bonds, lotto games, lotteries, casinos, retirement funds and other financial reserves;
  • To cooperate with other relevant ministries/institutions for management purposes and participate in the organization and implementation of the Royal Government's strategic policy in terms of international economic and financial cooperation and integration of Cambodia economy into the world economy, in particular the economic integration into ASEAN;
  • To participate in lobbying for aid and the preparation of plans for borrowing and payment of foreign loans and follow up and monitor the performance of such plans;
  • To manage and control public procurement transactions of the ministries/institutions, provinces/municipalities, and state-managed or autonomous institutions;
  • To participate in the formulation of policy and management of investments;
  • To undertake inspection tasks on public finance; and
  • To conduct regular training for improvement of economic and financial skills and management of public property for ministerial officials and relevant institutions.