សេចក្តីជូនដំណឹងសម្រាប់ព័ត៌មានស្តីពី ជំនួបពិភាក្សាការងាររវាងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា
 

  • ភាសាខ្មែរ »

នារសៀលថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ក្នុងខណៈដែលឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបជម្រាបលា នៅពេលដែលអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានឹងត្រូវបញ្ចប់នាចុងខែ វិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ ។

[ ទាញយកឯកសារ ... ]