សិក្ខាសាលាស្ដីពី ក្រមសីលធម៌ ស្តង់ដាវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង និងបទពិសោធន៍សវនកម្មប្រព័ន្ធ FMIS
 

  • ភាសាខ្មែរ »

រយៈពេលពេញមួយថ្ងៃ នៃថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០១៨, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី “ក្រមសីលធម៌ ស្តង់ដាវិជ្ជាជីវៈ សវនកម្មផ្ទៃក្នុង និងបទពិសោធន៍ សវនកម្មប្រព័ន្ធ FMIS” ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអធីបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា និងមានការចូលរួមពីសវនករផ្ទៃក្នុងដែលអញ្ជើញ មកពីបណ្តាក្រសួង-ស្ថាប័ននានា ប្រមាណ ១៣០ រូប ។

សិក្ខាសាលានេះ មានបំណងពង្រឹងនិងពង្រីកបន្ថែមចំណេះដឹងរបស់សវនករក្នុងការអនុវត្តនូវក្រមសីលធម៌ និងវិជ្ជាជីវៈសវនកម្ម ដើម្បីធានាឱ្យការអនុវត្តការងារសវនកម្មតាមបណ្តាអង្គភាពរងសវនកម្ម (សវនដ្ឋាន) ប្រកបដោយប្រសិទ្ធភាព បន្ថែមតម្លៃ និងសក្តិសិទ្ធភាពនៅក្នុងបរិបទនៃការកែទម្រង់នានារបស់រាជរដ្ឋាភិបាលកាន់តែត្រូវបានបង្កើន ល្បឿន និងពង្រីកវិសាលភាពគ្របដណ្តប់កាន់តែទូលាយ និងកាន់តែស្វ័យប្រវត្តឡើង ពិសេស នៅក្នុងការដ្ឋានកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីត្រៀមលក្ខណៈឈានទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។

[ ទាញយកឯកសារ ... ]